l គេហទំព័រ ចាប់ដៃ | ព័ត៌មានថ្មីៗទាន់ហេតុការណ៏ » ចក្ខុវិស័យសារព័ត៌មានចាប់ដៃ
0

ចក្ខុវិស័យសារព័ត៌មានចាប់ដៃ

សារ​ព័ត៌​មាន​ចាប់​ដៃ​ស្ថាប័ន​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​​ក្នុង​ស្រុក​មួយ​ដែល​ចាប់​បដិ​សន្ធិ​ឡើង​ស្រប​ពេល​ដែល​ការ​រីក​ចម្រើន​​វិស័យ​សារ​ព័ត៌​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដ៏​សម្បូរ​បែប​ទាំង​ផ្នែក​បោះ​ពុម្ភ​ផ្សាយ​និង​​ប្រព័ន្ធ​អេឡិច​ត្រូ​និច​។ ​ចក្ខុ​វិស័យ​ធំ​តែ​មួយ​គត់​ដែល​សារ​ព័ត៌​មាន​ចាប់​ដៃ​កំពុង​តែ​បំពេញ​បេសកកម្ម​លើ​វិជ្ជា​ជីវៈ​ប្រចាំ​ថ្ងែ​នឹង​មិន​ប្រកាន់​និន្នា​ការ​នយោបាយ​ណា​​នោះ​ឡើយ​ហើយ​សព្វ​ថ្ងែ​យើង​ចាប់​ផ្តើម​​មាន​វត្តមាន​ចូល​រួម​ពង្រឹង​ការ​ផ្សព្វ​​ផ្សាយ​ទៅ​កាន់​គ្រប់​ស្រទាប់​មហា​ជន​ទូ​ទៅ​និង​លើស​​ពី​នេះ​មាន​បេសកកម្ម​ក្នុង​ការ​អភិវឌ្ឍន៍​វិស័យ​ព័ត៌​មាន​នៅ​ក្នុងប្រទេស​កម្ពុជា​។​

សារព័ត៌មានចាប់ដៃ ដែលកំពុងតែស្ថិតក្នុងដៃអ្នកអានមានទស្សនៈវិស័យដល់ការ​សាមគ្គីភាព​និង​ភាតរភាពពីគ្រប់និន្នាការដោយមិនប្រកាន់​ពូជ​សាសន៏ឬព័ណ៏សម្បូរអ្វីបើ​ស្ថិត​ក្នុង​កាលៈទេសបង្ហូរឈាមគ្នាតែដើម្បីជាតិមានតុភូមិ​ និង ដើរតាមមាគ៌ាសន្តិភាព ដែល ចាប់ផ្តើម​ពីការស្វាគម​ន៍ដោយទម្លាក់ចោលនូវគំនុំសងសឹកគ្នាស្វែងរកផ្លូវកណ្តាលបង្កើត​វប្បធម៌សន្ទនាគ្នារកដំណោះស្រាយបញ្ហាជាតិធំៗ ដែលកើត​មានឡើង​ចំពោះមុខ។

ពាក្យថា«ចាប់ដៃ»មានន័យទូលំទូលាយនិងស៊ីជម្រៅដែលប្រទេសនៅលើពិភពលោក​ធ្លាប់យកមក​អនុវត្តគ្រប់កាលទេសៈសម្រាប់ដោះស្រាយបញ្ហាជម្លោះជាតិសាស និង ​ការ​បង្រូបបង្រួមជាតិដោយប្រើ ឥរិយាបថទន់ភ្លន់ទោះប្រឈមមុខការបង្ហូរឈាមគ្នា តែដំណោះស្រាយធំគឺផ្តើម​ចេញពីវប្បធម៌«ចាប់ដៃ»ដើម្បីរកច្រកស្រាយកំហឹងប្តូរយកសន្តិភាពដាក់ខ្លួននាំមកនូវដំណោះស្រាយរួចផុតពីការសងសឹកគ្នានិងការ​​ចងកំហឹងជាតិសាសជាដើម។

នៅក្នុងបេសកកម្មរបស់ខ្លួនសារព័ត៌មានចាប់ដៃ នឹង លើកយករបរគំហើញថ្មី និង ​បញ្ហាអវិជ្ជមានក្នុងសង្គមកម្ពុជាមកលាតត្រដាងដល់មតិម​ហា​ជន ទាំងរឿងរ៉ាវសង្គម នយោបាយ​សេដ្ឋកិច្ច វប្បធម៌ និងរឿងរ៉ាវជាច្រើនដែលកើតមានហើយជាសេចក្តីត្រូវការនិងការ​តាមដានមិត្តអ្នកអាចពីគ្រប់មជ្ឍដ្ឋាន។

ចក្ខុវិស័យនិងគោលបំណងចម្បងរបស់យើង​នៅពេលនេះថ្វីបើឈ្មោះស្ថាប័នសារព័ត៌មាន«ចាប់ដៃ»ជាឈ្មោះសាមញ្ញក៏ពិតមែនប៉ុន្តែក្នុងកាលទេសៈកម្ពុជាបច្ចុប្បន្ននេះថ្វីបើ​អ្នកនយោ​បាយខ្មែរកំពុងពាក់មុខយក្សដាក់គ្នានិងប្រើនយោបាយចងកំហឹងសងសឹកគ្នា​តាមរយះវប្បធម៌​លាបព័ណតែតួនាទីយើង​ជាប្រព័ន្ធផ្សព្វផ្សាយព័ត៌មានចង់ឃើញអ្នកនយោបាយប្រើវប្បធម៌សន្ទនាគ្នាស្វែងរកដំណោះស្រាយនិងទទួលផលទាំងសងខាងក្នុងស្មារតីឯកភាពជាតិធំ។

អតីតកាលដែលកម្ពុជាធ្លាប់ឆ្លងផុតដែលសព្វថ្ងែពុំទាន់រំងាប់កំហឹងនៅឡើយហើយបានបន្សល់ទុកចារ្យជាប្រវត្តិសាស្រ្ត។សង្រ្គាមរាំរៃការ​សង​សឹកគ្នាភាពមិនទុកចិត្តគ្នាបានដុតឲ្យ​ភ្លើង​

កំហឹងឆាបឆេះឡើង​ធ្វើ​ឲ្យខ្មែរធ្លាប់តែខ្ចីបុលអង្ករច្រកឆ្នាំក្នុងភូមិផងរបងជាមួយបែរជាក្លាយជាសត្រូវហុតឈាមរហូតដើម្បីតែអំណាចបុណ្យសក្តិចង់ធ្វើជាលោកធំទើបហានពឹងបរទេសមកជួយដោះស្រាយជួសខ្លួមទៅវិញ។

តើ​ឯណាទៅវប្បធម៌សន្ទនាគ្នាដែលគ្រប់ជាតិសាសទំាងអស់លើ​ពិភពលោកតែងប្រើវប្បធម៌«ចាប់ដៃ»ឬហៅន័យសាមញ្ញថាវប្បធម៌សន្ទនាគ្នាដើម្បីឈានរកដំណោះស្រាយជាតិធំៗ។កម្ពុជាធ្លាប់​ស្វែងរកសន្តិភាពនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសថ្ងែ២៣តុលាឆ្នាំ​១៩៩១​ដែល​៤​ភាគីធ្លាប់តែបង្ហូរឈាមគ្នារួចវិលទៅរកតុចចារក្នុងក្របខណ្ខខ្មែរនិងខ្មែរ។

ទីបំផុត​ស្មារតីនៃកិច្ចព្រមព្រៀងនោះបានផុសឡើងធ្វើ​ឲ្យ​ភាគីទាំងនោះមានសម្តេចនរោត្តមសីហនុព្រះបរមរតនៈកោដ្ឋ សម្តេចហ៊ុន សែន ភាគីខ្មែរក្រហម និង​តំណាងសម្តេចសឺន សានជាដើម​។ ដូច្នោះរាល់ជម្លោះ វិវាទ​ផ្ទៃក្នុងចាប់ពីគ្រួសារសហគមន៏បក្ស​នយោបាយ​ រហូតដល់ប្រទេសជាតិគឺគ្មានឡើយដែលមិនអាចរកដំណោះស្រាយបាននោះសំខាន់ទាមទារទាំងអស់គ្នា​បង្កើតវប្បធម៌«ចាប់ដៃគ្នា»ស្វែងរកគន្លឹះដើម្បី​ដោះស្រាយប្រសើរជាងយកធម៌ហឹង្សារដាក់ខ្លួន​ជំនួសវិញ៕

cdnlogo

ចុះផ្សាយក្នុង៖ ចំណេះដឹង, ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com