l គេហទំព័រ ចាប់ដៃ | ព័ត៌មានថ្មីៗទាន់ហេតុការណ៏ » ផ្កាធំ និងស្អុយបំផុតរីកនៅប្រេស៊ីល
0

ផ្កាធំ និងស្អុយបំផុតរីកនៅប្រេស៊ីល

អ្នក​ទស្សនា​រាប់​រយ​នាក់​បាន​នាំ​គ្នា​ធ្វើ​ដំណើរ​ទៅ​​មើល​ផ្កា​ធំ​បំផុត ​និង​ស្អុយ​បំផុត​ដ៏​កម្រ​​រីក​នៅ​​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​​ប្រេស៊ីល​ជា​ រៀងរាល់​ថ្ងៃ។​ ​សួនច្បារ​ Inhotim ​ដែល​មាន​ចម្ងាយ​ ៤៤៥ ​គ.ម ​ពី​ក្រុង​ Rio de Janeiro ​​ដែល​ជា​កន្លែង​ដែល​ផ្កា​នេះ​រីក​​បាន​ទទួល​ភ្ញៀវចូល​ទស្សនា​ យ៉ាង​កកកុញ​នៅ​ប៉ុន្មាន​ថ្ងៃ​នេះ។

605_a6d3990199f3bf76e4237aaa4781dc15

Titan Arum ​ដែល​គេ​ស្គាល់​ឈ្មោះ​ថា “ផ្កា​សាកសព” ​​ដោយ​សារ​ក្លិន​អសោច​ដូច​​សាច់​​ស្អុយ​រលួយ​បាន​ចាប់​ផ្ដើម​រីក​នៅ​ថ្ងៃ​ បុណ្យ​ណូអែល​ហើយ​ពេល​នេះ​កំពុង​ស្រពោន​ទៅ​វិញ​ហើយ។ ​​នេះ​បើ​តាម​សម្ដី​​អ្នក​មើល​ថែ​រុក្ខសាស្ត្រ​ Patricia Oliveira ​និយាយ​ប្រាប់​ AFP។ ​អ្នក​ថែទាំ​រុក្ខសាស្ត្រ​ដដែល​បន្ថែម​ថា ​ផ្កា​ខាង​លើ​​មាន​​រីក​បាន​ត្រឹម​​​ ៧២​ ម៉ោង​ ​ប៉ុណ្ណោះ។​Titan Arum ​មាន​ឈ្មោះ​វិទ្យាសាស្ត្រ​ថា ​Amorphophallus titanum ​ដែល​មាន​ន័យ​ថា ​លិង្គ​យក្ស​ស្អុយ​បំផុត។ ​ផ្កា​ប្រភេទ​នេះ​មាន​​កំណើត​នៅ​ព្រៃ​ទឹកភ្លៀង​​តំបន់​សូម៉ាត្រា។ ​ផ្កា​ Titan Arum ​ពិបាក​ក្នុង​ការ​ដាំ​ដុះ​ណាស់​​ ហើយ​ត្រូវ​ចំណាយ​ពេល​ ៦ ​ឆ្នាំ​ទម្រាំ​អាច​លូត​ធំ។ផ្កា​ដែល​អ្នក​ទេសចរ​នាំ​គ្នា​ទៅ​មើល​នៅ​ប្រេស៊ីល ​ខាង​លើ​មាន​កម្ពស់ ១៦៧ ​ស.ម ​ហើយ ​ហើយ​វា​អាច​លូត​បាន​ខ្ពស់​ជាង​នេះ​ទៀត​ដល់​ជាង​ ៣ ​ម៉ែត្រ។ ​​នេះ​ជា​លើក​ទី​ ២​ ហើយ​​ដែល​ផ្កា​មួយ​នេះ​រីក ​ខណៈ​ការ​រីក​លើក​ដំបូង​របស់​វា​គឺ ​នៅ​ខែ​ធ្នូ ២០១០៕

ចុះផ្សាយក្នុង៖ ព័ត៌មានសេដ្ឋកិច្ច
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com