0

ចេញមុខទៀតហើយមេឈ្មួញដុះស្លែប្រចាំខេត្តក្រចេះលោកថនប៑ុនធី(ហៅធីបាញ់)

(ខេត្តក្រចេះ) ៖ ប្រភពពីប្រជាពលរដ្ឋបានរាយការណ៏ថា រៀងរាល់យប់កន្លងមក គេឃើញមានរថយន្តសាំយ៉ុងជាច្រើនគ្រឿង ដឹកឈើពេញប្រៀប ជាឈើឡាំងធំៗ ប្រភេទឈើសុក្រំភ្នំ ត្រូវបាន លោកថនប៊ុនធី ហៅធីបាញ់ អាងអំណាច ដឹកឈើចេញពី ចំការមៃសាក់ និងចេញពីអូរគ្រៀង ឆ្ពោះមកកាន់ស្រុកស្នួល ខេត្តក្រចេះ ឆ្លងទៅប្រទេសវៀតណាម គ្មានសមត្ថកិច្ចតាមដងផ្លូវ ឬសមត្ថកិច្ចជំនាញណា ហ៊ានប៉ះពាល់សោះឡើយ ដោយសារ លោក ថនប៊ុនធី ហៅធីបាញ់ សម្របសម្រួល ជាមួយមន្ត្រីអាជ្ញាធរខេត្ត-ស្រុក និងមេៗសមត្ថកិច្ចប្រដាប់អាវុធ និងមេសមត្ថកិច្ចជំនាញ ដែលលាបាត ដៃទទួលប្រាក់ ពីមេឈ្មួញទុច្ចរឹតអស់ហើយ ។

ម្យ៉ាងដោយសារមេឈ្មួញយក អំណាច និងទួរនាទី របស់ខ្លួន មកដឹកឈើខុសច្បាប់ ឈ្មោះ លោក ថនប៊ុនធី ហៅធីបាញ់ ដឹកជញ្ជូនឈើខុសច្បាប់ ចេញទៅវៀតណាមរាល់ យប់ . ដោយរលូនមិនមានអ្នកណាហ៊ានក្អកសួរនាំនិងបង្ក្រាបនោះឡើយ ។

សេចក្តីរាយការណ៍ប្រាប់បន្តថា លោក ថនប៊ុនធី ហៅធីបាញ់ មានទីលំនៅក្នុង ស្រុុកស្នួល ខេត្តក្រចេះ ដែលជាឈ្មួញជើងខ្លាំងដុះស្លែ រកស៊ីឈើប្រណីតខុសច្បាប់ ដឹកតាមរថយន្តសាំយ៉ុងយ៉ាងល្បីរ ក្នុងខេត្តក្រចេះ សម្រុកចូលមកស្រុកស្នួលទាំង យប់ គ្មានសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀត ហ៊ានបង្ក្រាបទេ ដោយ លោក ថនប៊ុនធី ហៅធីបាញ់ យកឈ្មោះនិងទួនាទីរបស់ខ្លួន មកធ្វើសកម្មភាពជួញដូរឈើល្មើសច្បាប់ ។

គួររំលឹកថា លោកថនប៊ុន ធីហៅធីបាញ់ ដែលគេល្បីថាជាមេឈ្មួញឈើដ៏មានអំណាចក្នុងខេត្តក្រចេះ បានផ្អាកសកម្មភាពមួយរយៈ មុនបោះឆ្នោតនិងក្រោយបោះឆ្នោត ហើយមេឈ្មួញរូបនេះចាប់ផ្តើមដំណើរការវិញ ក្នុងរយៈ ពេលប៉ុន្មានថ្ងៃកន្លងមកនេះ ជាប់ៗគ្នា បើទោះជាច្រកក្នុងស្រុកស្នួល ខេត្តក្រចេះ មិនអាចចេញឈើទៅវៀតណាម ក្នុងរយៈ ពេលប៉ុន្មានសប្តាហ៍មុន ប៉ុន្តែ លោកថនប៊ុនធីហៅ ធីបាញ់ បានដឹកជញ្ជូនឈើពីខេត្តក្រចេះ ឆ្លងទៅវៀតណាម តាមស្រុកស្នួល បានយ៉ាងរលូន។

ករណីមេឈ្មួញ លោកថនប៊ុនធីហៅ ធីបាញ់ ដឹកជញ្ជូនឈើខុសច្បាប់ចេញទៅវៀតណាម ទាំងយប់ គេមិនឃើញលោក សាន្ត ប៊ុនថាន មេប៉េអឹមខេត្តក្រចេះ បញ្ជាកម្លាំងបង្ក្រាបនិងទប់ស្កាត់សោះឡើយ ដែលបណ្តាលឲ្យប្រជាពលរដ្ឋរិះគន់ថា លោក សាន្ត ប៊ុនថាន អាចបិទភ្នែកអោយមេឈ្មួញជួញឈើខុសច្បាប់តាមតែអំពើចិត្ត ជាថ្នូរទទួលផលប្រយោជន៍ឬយ៉ាងណា? ។

មជ្ឈដ្ឋាននានាបានកត់សម្គាល់ថា បទល្មើសដឹកជញ្ជូនឈើចេញទៅស្រុកវៀតណាម តាមច្រករបៀងនិងច្រកព្រំដែនជាច្រើន កន្លែងក្នុងស្រុកស្នួល ខេត្តក្រចេះ ពុំមានការថយចុះនោះទេ ព្រោះមន្ត្រីរដ្ឋបាលព្រៃឈើ សមត្ថកិច្ចពាក់ព័ន្ធនិងសមត្ថកិច្ចតាមច្រកព្រំដែន គិតតែពីរឿងប្រមូលលុយតាមរបៀបពុករលួយដើម្បីចែកគ្នាធ្វើមានធ្វើបានយ៉ាងគឃ្លើន។

ចុះផ្សាយក្នុង៖ ព័ត៌មានស៊ីជម្រៅ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com