គេហទំព័រ ចាប់ដៃ | ព័ត៌មានថ្មីៗទាន់ហេតុការណ៏ » មេ​ឈ្មួញ​ឈ្មោះ​ ធឹង​ លាង​ស្រេង​ ដឹក​ឈើ​ដូច​ភ្លៀង​រលឹម​ ដោយ​មាន​ការ​សង្ស័យ​បើក​ដៃ​ពី​មេ​ព្រៃ​ខេត្ត​សៀម​រាប​!​
0

មេ​ឈ្មួញ​ឈ្មោះ​ ធឹង​ លាង​ស្រេង​ ដឹក​ឈើ​ដូច​ភ្លៀង​រលឹម​ ដោយ​មាន​ការ​សង្ស័យ​បើក​ដៃ​ពី​មេ​ព្រៃ​ខេត្ត​សៀម​រាប​!​

សៀមរាប ៖​​ សម្តេច​តេជោ​​ ហ៊ុន ​សែន ​នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​បាន​ស្រែក​ដាក់​បទ​បញ្ជា​ដោយ​ផ្ទាល់​មាត់​ផង​និង​បាន​បង្កើត​ឲ្យ​មាន​គណៈ​កម្មាធិ​ការ​ទប់​ស្កាត់​បង្រ្កាប​បទ​ល្មើស​ព្រៃ​ឈើ​និង​បាន​អនុញ្ញាតិ​ឲ្យ​ឯកឧត្តម ​សៅ ​សុខា ​ប្រើឧទ្ធម្ភាគ​ចក្រ​យោធា​ពីរ​គ្រឿង​សំរាប់​ប្រតិបត្តិ​បង្រ្កាប​បទ​ល្មើស​ព្រៃ​ឈើ​នេះ​តែ​បែរ​ជា​មាន​ក្បួន​រថយន្តកូរ៉េធំៗរបស់លោកធឹង​ លាង ស្រេង ដឹក​ឈើ​ចេញពីទឹកដីខេត្តព្រះវិហារចូលមកចែកចាយតាមដេប៉ូនានាក្នុងក្រុងសៀមរាបឆ្លងកាត់ស្នាក់ការរដ្ឋបាលព្រៃឈើស្រុកស្វាយ​ លើ និងស្នាក់ការជាច្រើនទៀតបានយ៉ាងរលូន ដោយគេបានដាក់ការសង្ស័យថា សមត្ថកិច្ចជំនាញតាមដងផ្លូវនេះ ជាអ្នកបើកភ្លើងខៀវឲ្យ។

តាមការឲ្យដឹងពី ម្ចាស់ឈើ បាននិយាយថា រថយន្តដឹកឈើ របស់គេបាន ដឹកចេញពីដេប៉ូ នៅស្រុកស្វាយលើ ដែលមានយីហោ ធឹងលាងស្រេង មានទីតាំងនៅ ភូមិអង្កាញ់(ត្រពាំងខ្ទះ) ឃុំស្វាយលើ ស្រុកស្វាយលើ។

សមត្ថកិច្ច បានឲ្យដឹងថា ក្បួនរថយន្ត ដឹកឈើ ខាងលើ មានច្បាប់ចេញពីដេប៉ូនៅ ស្រុកស្វាយលើ ដែលមានម្ចាស់ ឈ្មោះស្រេង។

បើទោះបីជា មានការដឹក ជញ្ជូនឈើ បែបទ្រង់ទ្រាយធំ ចូលមកចែកចាយនៅ ក្រុងសៀមរាប យ៉ាងនេះក្ដី គេនៅមិនទាន់ ឃើញអាជ្ញាធរ និងជំនាញរដ្ឋបាល ព្រៃឈើ ចេញមុខ ធ្វើការ ត្រួតពិនិត្យ ទៅលើ សកម្មភាព រថយន្តដឹកឈើ របស់ឈ្មោះស្រេង នៅឡើយទេ! ខណៈមាន ប្រភពខ្លះ បានទម្លាយថា ម្ចាស់រថយន្តដឹកឈើ បានរត់ការ ជាមួយស្ថាប័ន ពាក់ព័ន្ធ អស់ហើយ។

គេចង់ឃើញ សមត្ថកិច្ច និងជំនាញ ពាក់ព័ន្ធ ធ្វើការ ត្រួតពិនិត្យ នូវសកម្មភាព រថយន្តដឹកឈើ ខាងលើ ថាតើ មានច្បាប់ គ្រប់គ្រាន់ ដែរឬទេ? ដូច្នេះសមត្ថកិច្ច គួរតែធ្វើការ ត្រួតពិនិត្យឡើងវិញដោយឈើខ្លះមាន ប្រភេទម៉ាស៊ីនងោងអាចសង្ស័យថា ប្រមូលទិញពីឈើ ក្រៅក្រុមហ៊ុន។

ប្រភពមួយទៀតបានទម្លាយថា ឈ្មួញឈើឈ្មោះធឹង លាងស្រេង និងលោកពៅបានរត់ការបង់លុយតាមផ្លូវឲ្យសមត្ថកិច្ចរួចហើយ។

ទាក់ទិនទៅនឹងការដឹកជញ្ជូនឈើនេះដែរលោកទា គឹមសុទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាបមិនអាចទាក់ទងសុំការពន្យល់បានទេ ដោយគ្មានលេខទូរសព្ទ័ទំនាក់ទំនង។

សូមរំលឹកថា សកម្មភាពដឹកជញ្ជូន និងកាប់បំផ្លាញឈើនៅខេត្តសៀមរាប ត្រូវបានគេសង្កេតឃើញថា មានការកើនឡើងគួរឲ្យព្រួយបារម្ភ ខណៈជំនាញរដ្ឋបាលព្រៃឈើខេត្តមួយនេះក្រោមការគ្រប់គ្រងដោយលោកទា គឹមសុទ្ធ ជានាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាបបានសម្ងំកើបលុយជាច្រើនឆ្នាំមកហើយពោលគឺគ្មានឆន្ទៈក្នុងការបង្ក្រាបម្តងណាឡើយ ទើបបទល្មើសចេះតែកើតមានដូចភ្លៀងរលឹម៕

m22-09-2016-a m22-09-2016-a1 m22-09-2016-a2-627x400

ចុះផ្សាយក្នុង៖ ព័ត៌មានខ្សឹបឲ្យដឹង, ព័ត៌មានជាតិ, ព័ត៌មាន​ពិសេស, ព័ត៌មានស៊ីជម្រៅ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com