0

អាជ្ញា​ធរ​ខេត្ត​ព្រះ​សីហនុ​មិន​ហ៊ាន​បង្រ្កាប​​មេ​ឈ្មួញ​ជើង​ខ្លាំង​​កាប់​បំផ្លាញ់​ព្រៃ​ឈើ​​ក្នុង​ស្រុក​ព្រៃ​នប់​

ព្រះសីហនុ: តាមសេចក្តីរាយការណ៏ពីប្រពភស្រុកព្រៃនប់ថាមានមេ​ឈ្មួញ​ជើង​ខ្លាំង ដុះ​ស្លែ ដែល​ល្បីល្បាញ​ថា ពូកែ​កាប់បំផ្លាញ​ព្រៃឈើ យ៉ាងសកម្ម នៅក្នុង​ភូមិ​ត្រពាំង​គា ឃុំ​ជើងគោ ស្រុក​ព្រៃនប់ តែ​មិនឃើញ​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ខាង​ណា ចុះបង្ក្រាប​សោះ នៅ​ទុកអោយ​មេ​ឈ្មួញ​រូបនេះ កាប់បំផ្លាញ់​ព្រៃឈើ​យ៉ាង​រលូន និង​បាន​សេ​ក្តី​សុខ​បំផុត ។​

​អ្នកដែលនៅស្រុកព្រៃនប់ជិត រោង​ម៉ាស៊ីន​អារឈើ​នោះ បាន​និយាយថា រាល់ថ្ងៃនេះ ពួកគាត់​មានការ​ធុញទ្រាន់​នឹង​សម្លេង​រំខាន របស់​រោង ម៉ាស៊ីន​អារឈើ មួយ​នេះ​ណាស់ សកម្មភាព​ក្រុម​ឈ្មួញ​អារឈើ បានធ្វើ​សកម្មភាព ច្រើន​ឆ្នាំ​មកហើយ ពុំដែល​មាន​ឃើញ សមត្ថកិច្ច​ពាក់ព័ន្ធ​ខាង​ណា ចុះបង្ក្រាប​សោះ គឺ​ឃើញតែ​ចេញចូលៗ បណ្តាក់​គ្នា ហើយ​មេ​ឈ្មួញ រោង​ម៉ាស៊ីន​អារឈើ​ខាងលើ គេ​បាន​ប្រមូល​ទិញ​ឈើ ពីរ​ទេះ និង​គោយន្ត របស់​អ្នកភូមិ​នៅ​ជិត​ភ្នំ និង​បំផុសបំផុល ឱ្យទៅ​កាប់​ព្រៃឈើ តំបន់​ជួរ​ភ្នំ វាលរេញ ស្ថិតក្នុង​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដឹក​ចូលក្នុង​រោង​ម៉ាស៊ីន​របស់​ពួកគេ ហើយក៏​ត្រូវបាន​បង់លុយ ឱ្យ​សមត្ថកិច្ច​តាម​ដងផ្លូវ ជា​ហូរហែរ​ផងដែរ​។​

​មិនតែប៉ុណ្ណោះ ជុំវិញ​បញ្ហា​ខាងលើនេះ​សកម្មជន​ព្រៃឈើ នៅ​ស្រុក​ព្រៃនប់ បាន​រិះគន់ថា ទំនងជា​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ប្រហែលជា ទទួលបាន​ផលប្រយោជន៍ ពីបទ​ល្មើស​ព្រៃឈើ និង​មេ​ឈ្មួញ​រូបនេះ មិន​ខាន បានជា​មិន​ព្រម​ចុះបង្ក្រាប បើសិនជា​គ្មាន​ប្រយោជន៍ ដល់​ពួក​មន្ត្រី​ខិលខូច​ទាំង​នោះទេ ប្រាកដជា​អញ្ជើញ​អ្នកសារព័ត៌មាន ទៅ​ថត​ពី​សកម្មភាព បង្ក្រាប​បទល្មើស​ព្រៃឈើ​ជាមិនខាន​ទេ​។​

​តាម​ការ​អោយដឹងពី​មន្ត្រីប៉ូលិស ឃុំ​ជើងគោ បានអោយដឹងថា មេ​ឈ្មួញ​លក់​ឈើ​ខាងលើនេះ ឈ្មោះ ហ៊ាន ពៅ និង​ប្រ​ពន្ធ ឈ្មោះ សុខ ខឿ​ង មាន​ទីលំនៅ​ក្នុងភូមិ​ត្រ​ពាំ​គា ឃុំ​ជើងគោ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។

​ប្រជាពលរដ្ឋ ក្នុងស្រុក​ព្រៃនប់​ទាំងអស់ សូម​សុំ​ណូ​ម​ពរ​អោយ លោក​អភិបាលស្រុក​ព្រៃនប់ និង​លោក​អភិបាល ខេត្ត​ព្រះសីហនុ ដែលជា​ឪពុកម្តាយ​របស់​ប្រជាជន សូម​មាន​វិធានការ​ចុះបង្ក្រាប ទីតាំង​ខាងលើនេះ អោយបាន និង​មិនគួរ​ទុកអោយ នៅ​បំផ្លាញ​ព្រៃឈើ តទៅទៀត​ឡើយ ព្រមទាំង​ចាប់​បុគ្គល​ខាងលើនេះ យកមក​ផ្តន្ទាទោស តាមផ្លូវ​ច្បាប់ ពីព្រោះ​ប្រទេស​កម្ពុជា មានច្បាប់​ស្តីពី​ការកាប់បំផ្លាញ​ព្រៃឈើ ៕

Tradersdeforestation3 Tradersdeforestation6

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com