0

កងរាជអាវុធហត្ថក្រុងបានលុងបង្ក្រាបបានជនសង្ស័យ ចែកចាយគ្រឿងញៀន២នាក់

ខេត្តរតនគីរីៈ ស្ត្រីជាជនសង្ស័យចែកចាយគ្រឿងញៀន ២នាក់ ត្រូវព្រះរាជអាជ្ញារង​ សា​លាដំបូងខេត្តរតនគីរី ដឹកនាំកម្លាំងកងរាជអាវុធហត្ថក្រុងបានលុង ចុះបង្ក្រាប។  ហេតុការណ៍បង្ក្រាបនេះ​បានធ្វើឡើងនៅវេលាម៉ោង ៤.៤៥នាទី ល្ងាចថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ នៅភូមិជ័យ ជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ត្រង់ចំណុចផ្ទះជួលមួយកន្លែង ខាងព្រលានយន្តហោះខេត្តរតនគីរី ។ ជនសង្ស័យ២នាក់នោះ ១.ឈ្មោះ​ ងៀង ធីបេហាយ ភេទស្រី អាយុ៥៧ឆ្នាំ ជាជ​ន​ជាតិវៀតណាម ២.ឈ្មោះ យូ សៀងណាលី ភេទស្រី អាយុ១៧ឆ្នាំ ជាជនជាតិខ្មែរ អ្នកទាំង២នាក់ រស់ផ្ទះជួល ក្នុងភូមិសង្កាត់ខាងលើ  ព្រមទាំងវត្ថុតាងមាន ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន៣កូនថង់តូច ទូរស័ព្ទដៃ៥គ្រឿ​ង ប្រាក់ចំនួន៥០ដុល្លា ប្រាក់រៀលមួយចំនួនតូច និងសម្ភារៈសម្រាប់វិចខ្ចប់គ្រឿងញៀនមួយចំនួនទៀត។

យោងតាមការអោយដឹងពីលោក ហៃ វណ្ណារ៉ា មេបញ្ជាការកងរាជអាវុធហត្ថក្រងបានលុងថា លោកបានដាក់ភ្នាក់ងារតាមដានមុខសញ្ញាខាងលើជិត២ខែមកហើយ រហូតដល់ពេលនេះ ទើបភ្នាក់ងាររាយការណ៍ លោកក៏បានរាយការទៅលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត គឹម រស្មី លោកក៏បានសុំយោបល់ទៅលោកព្រះរាជអាជ្ញា លោកព្រះរាជអាជ្ញាក៏បានចាត់លោក ម៉ម វណ្ណដា ព្រះរាជអាជ្ញារង ដឹកនាំកម្លាំងចុះបង្ក្រាបបានភ្លាមៗតែម្ដង។ បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានកម្លាំងកងរាជអាវុធក្រុងបានលុង​ ឃាត់ខ្លួនដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួន ព្រមទាំងវត្ថុតាងទៅសាលាដំបូងខេត្ត៕IMG-20150716-WA0018IMG-20150716-WA0021

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com