0

លោក​ងី វីរៈ និង ឯម សុគន្ធ មេខ្លោង​អនុញ្ញាត​ឱ្យ​មាន​បទល្មើស​ព្រៃឈើ ខុសច្បាប់​ឆ្លងទៅ​វៀតណាម​

ខេត្ដ​ត្បូងឃ្មុំ ៖ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ដ​ត្បូងឃ្មុំ​លោក ងី វីរៈ និង​លោក ឯម សុគន្ធ នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​មេមត់ គឺជា​មេខ្លោង​បង្កើត​ឱ្យ​មាន​បទល្មើស​ព្រៃ​ឈើ ដឹកជញ្ជូន​ចូលមកក្នុង​ទឹកដី​ខេត្ដ​ត្បូងឃ្មុំ ដើម្បី​ឆ្លង​ទៅ​ប្រទេស​វៀតណាម ។​

​ក្រុម​ឈ្មួញ​បាន​រាយការណ៍​មក​ថា ទឹកដី​ខេត្ដ​ត្បូងឃ្មុំ​គឺជា​ទីតាំង​ចរាចរ​ឈើ​ល្មើសច្បាប់ ក្នុងនោះ​ឈ្មួញ​បាន​ដឹក​ឈើ​ប្រណីត ឈើ ក្រហម ឈើ​ធ្នង់ គ្រញូង មក​ពី​ខេត្ដ​ព្រះ វិហារ ,​ឧត្ដរមានជ័យ​,​សៀមរាប​,​កំពង់ធំ​ក្រចេះ​, ស្ទឹងត្រែង ,​រតនគីរី ,​មណ្ឌល​គី​រី ឆ្ពោះ​មក​កាន់​ខេត្ដ​ត្បូងឃ្មុំ ដើម្បី​ឆ្លង​ទៅ ប្រទេស​វៀតណាម តាម​ច្រក​ចំនួន​៣​គឺ ច្រក​ច័ន្ទ​មូល​,​ច្រក​ដូង​៧​ដើម និង​ច្រក ទ​នេ្ល​ចាម ។​

​ក្រុម​ឈ្មួញ​បាន​រាយការណ៍​មក​ថា កន្លងមក បុគ្គល​ទាំង​ពីរ​រូប​នេះ​មួយ ម៉ាត់​ណា ក៏​អះអាងថា ជា​ភើ្ល​ង​ខៀវ​របស់ ថ្នាក់លើ ហើយ​ការ​យក​លុយ​ពី​ឈ្មួញ​ក៏​ជា គោលការណ៍​ថ្នាក់លើ ។ យ៉ាង​តិច​មាន​ឧកញ៉ា​ចំនួន​៥​រូប​ដែល ជា​អ្នកបែងចែក​ប្រាក់​សម្រាប់​បុគ្គល​មេ ព្រៃ​ងី វីរៈ និង​ឯម សុគន្ធ ។ ប៉ុន្ដែ​គេ​ពុំ ដឹងថា ក្នុង​១​ខែៗ​ឧកញ៉ា​ទាំង​៥​រូបនោះ ត្រូវ​ចំណាយ​ប្រាក់​ទិញ​ឧត្ដមគតិ​ជំនាញ រដ្ឋបាល​ព្រៃឈើ​ក្នុង​កម្រិត​ណា​ទេ ហើយ គេ​ទទួលស្គាល់​ថា ឈើ​របស់​ឧកញ៉ា​ទាំង ៥​រូប​រួម​ទាំង​ច្រក​ចំនួន​៣​ក្នុង​ស្រុក​មេមត់ សម្រាប់​ជា​ទីតាំង​បទល្មើស​ដឹក​ជ​ពា្ជ​ូ​ន​ឈើ ឆ្លងកាត់ គឺ​គ្មាន​ចាប់អារម្មណ៍​ណាមួយ ក្នុង​ការបង្ក្រាប ។​

​តាម​ការ អះអាង​ពី​ក្រុម​ឈ្មួញ​ដែល​ធ្លាប់​បង់ប្រាក់ ឱ្យ​មេព្រៃ​ទាំង​ពីរ​រូប​នេះ​ថា  លោក​ងី វីរៈ និង លោក​ឯម សុគន្ធ ជា​អ្នក​ចាំ​ប្រមូល​ប្រភព សេ​ដ្ឋកិច្ច​​ពី​បទល្មើស​ដឹក​ជ​ពា្ជ​ូ​ន​ឈើ​ឆ្លង កាត់​ខេត្ដ​ត្បូងឃ្មុំ ពិសេស​ចូល​ទឹកដី​ស្រុក មេមត់ ។ ក្នុង​១​ខែៗ នាយ​ខណ្ឌ​រដ្ឋបាល ខេត្ដ និង​នាយ​ផ្នែក​រដ្ឋ​បាល​​ព្រៃឈើ​មេមត់ ទទួលបាន​សំណូក​ពី​ឈ្មួញ​ឈើ​យ៉ាងច្រើន ដោយ​គេ​ពុំ​ដឹង​ថា លោក ឆេង គឹម​សុន ប្រធាន​រដ្ឋបាល​ព្រៃឈើ ត្រូវ​បាន​ចាត់ តាំង​ឱ្យ​អ្នក​ទាំង​ពីរ​នេះ ចាំ​ប្រមូលប្រាក់​ពី ការដឹក​ជ​ពា្ជ​ូ​ន​ឈើ​ឬ​យ៉ាងណា​នោះ​ទេ ។​

​គេ​បាន​រាយការណ៍​មក​ទៀត​ថា នៅតាម​ដងផ្លូវ​ជាតិ​លេខ​៧ លោក ងី វីរៈ និង​លោក ឯម សុគន្ធ ទទួល​ប្រាក់​ពី​ឧកញ៉ា ទាំង​៥​រូប​ក្នុង​បទល្មើស​ព្រៃឈើ​មិន​ឆ្អែត ឆ្អន់​នោះឡើយ ។ គាត់​ថែម​ទាំង​ដាក់​មន្ដ្រី របស់​គាត់​ពីររូប​គឺ​ឈ្មោះ វង់ និង ឈ្មោះ គុន ដាក់​កុងត្រូលជជុះ​ចាំ​រាប់​ក្បាល​ឡាន​យកលុយ ក្នុង​នោះ​ថែមទាំង​គ្មាន​ចិត្ដ មេត្ដាធម៌​មកលើ​ប្រជាពលរដ្ឋ គាប សង្កត់ សំឡុត​ជំរិត​ទារលុយ គ្រាន់​តែ​អ្នក ស្រុកភូមិ​ដឹកឈើ​៥​ទៅ​១០​បន្ទះ​សម្រាប់ ធើ្វ​ផ្ទះ​ក៏​តម្រូវ​ឱ្យ​បង់លុយ​ចាំ​ពី​១​មុឺន​រៀល ទៅ​២​ម៉ឺន​រៀល​ឬ​៥​ម៉ឺន​រៀល ។​

​ប្រភព​អាច​ជឿ​ទុកចិត្ដ​បាន​ឱ្យដឹងថា លោក​ងី វីរៈ និង​លោក​ឯម សុគន្ធ ពេល​កំពុង​ទទួល​លាភ​ពី​ការដឹក ជញ្ជូន​បទល្មើស​ព្រៃឈើ ពួកគេ​កំពុងតែ​ទម្លាក់​កំហុស​នេះ​ថា ជា​ការចាត់តាំង​ឱ្យ​ប្រមូល​ដោយ​លោក ឆេង គឹម​សុន ។ មិនអាច​ទាក់ទង​បាន​ទេ ពី​លោក ងី វីរៈ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ដ​ត្បូង ឃ្មុំ និង​លោក ឯម សុគន្ធ នាយ​ផ្នែក​រដ្ឋ បាល​ព្រៃឈើ​មេមត់​នោះ ៕

emsokun_ngivirak

ចុះផ្សាយក្នុង៖ ព័ត៌មានជាតិ
©២០១៣ រក្សាសិទ្ធ​គ្រប់​បែប​យ៉ាង​ដោយ​សារ​ព័ត៌មាន​ចាប់​ដៃ មិន​អនុញ្ញាត​ឲ្យ​ដក​ស្រង់​នូវ​ផ្នែក​ណា​មួយ​ នៃ​ការ​ចុះផ្សាយ​នេះ​តាម​រយៈ​ការ​បោះពុម្ព តាម​ប្រព័ន្ធ​អេឡិច​ត្រូនិច ផ្សាយ​តាម​រលក​ធាតុអាកាស សរសេរ​ឡើង​វិញ ឬ ចែកចាយ ដោយ​គ្មាន​ការ​យល់ព្រម​ជា​លាយ​លក្ខណ៍​អក្សរ​ពី​ចាងហ្វាង​ការ​ផ្សាយ​ឡើយ។

Recent Posts

©២០១៣ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន​ចាប់​ដៃ | ទូរស័ព្ទ៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 56 79 79 | អ៊ីម៉ែល៖ chabdainews@gmail.com

បង្ហោះគេហទំព័រ​ដោយ MyWeb Services៖ | ព័ត៌មានបន្ថែម៖ 092 266 264 ឬ info@myweb-service.com